រថយន្តសរុប 7888
| ថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០
គោលការណ៍សិទ្ធិឯកជន
សកម្មភាពដែលត្រូវបានហាមឃាត់
ខាងក្រោមនេះ គឺជាបញ្ជីមួយផ្នែកនៃប្រភេទនៃសកម្មភាពដែលត្រូវបានហាមមិនឲ្យធ្វើនៅលើគេហទំព័ររបស់យើង៖
ក.ការបង្ហោះសារដែលមានលក្ខណៈវាយប្រហារដល់សហគមន៍ Online ដូចជាមាតិកាដែលជំរុញឲ្យមានការរើសអើសពូជសាសន៍ សាសនា បង្កឲ្យមានការស្អប់ ឬ មានគ្រោះថ្នាក់ដល់រូបរាងកាយគ្រប់រូបភាព ប្រឆាំងនឹងក្រុម ឬ បុគ្គលណាមួយ។
ខ. ការចូលរួមក្នុងសកម្មភាព ឬ ការបង្ហោះសារដែលអាចបង្កគ្រោះថ្នាក់ដល់អនីតិជន។
គ.ការចូលរួមក្នុងសកម្មភាព ឬ ការបង្ហោះសារដែលបង្ក ឬ គ្រាំទ្រ ការរំខាន បៀតបៀន ដល់បុគ្គលដទៃទៀត។
ឃ.ការចូលរួមក្នុងសកម្មភាពដែលទាក់ទងទៅនឹងការបញ្ជូន Junk Mail ឬ Mail ដែលបង្កការរំខាន ឬ Spam ទៅកាន់អ្នកប្រើប្រាស់គេហទំព័រ Angkorauto.com ឬអ្នកដទៃទៀត។
ង.ការចូលរួមក្នុងសកម្មភាព ឬ ការបង្ហោះសារដែលផ្សព្វផ្សាយនូវពត៌មានដែលជាការលួចបន្លំ ឬ បោកបញ្ឆោត, ផ្សព្វផ្សាយនូវសកម្មភាព ឬ ការប្រព្រឹត្តខុសច្បាប់ ដែលជាការរំលោភបំពាន គំរាមកំហែង និងអំពើអាសអា
ច.ការបង្ហោះសារដែលមានគេហទំព័រ និង រូបភាពដែលត្រូវបានគេហាម។
ឆ. ការបង្ហោះសារដែលផ្តល់នូវពត៌មាននៃការណែនាំនូវសកម្មភាពខុសច្បាប់ដែលរំលោភលើសិទ្ធឯកជនរបស់បុគ្គលណាម្នាក់ ឬក៏ការផ្តល់ ឬបង្កើតមេរោគកុំព្យូទ័រ។
ជ.ការចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម ហើយនិង ឬក៏ការលក់ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីខាងក្រុមហ៊ុន ដូចជាការប្រលងប្រជែងយករង្វាន់ ល្បែងស៊ីសង ការដោះដូរទំនិញមិនស្របច្បាប់ ការផ្សាយពាណិជ្ជកម្ម និងការផ្សាយពីការរកស៊ីបែប Pyramid Scheme។ ឈ.ការប្រើប្រាស់ទម្រង់នាំមុខរបស់គេហទំព័រ ដើម្បីធ្វើការផ្សព្វផ្សាយពីផលិតផល ឬ សេវាកម្មទៅកាន់អ្នកផ្សព្វផ្សាយរបស់គេហទំព័រ Angkorauto.com។
ញ.ការប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិ ឬ ដំណើរការដោយដៃណាមួយ ដើម្បីតាមដានគេហទំព័រ មាតិកា ឬ ដើម្បីគោលបំណងអាក្រក់ណាមួយដែលគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីខាងក្រុមហ៊ុន។
ដ.ការប្រើប្រាស់ឧបករណ៍, Software ឬ ទម្រង់ណាមួយដើម្បីបង្ក ឬព្យាយាមបង្ក ការរំខានដល់ដំណើរការជាប្រក្រតីរបស់គេហទំព័រ។
ថ.ការធ្វើវិស្វកម្មបញ្រ្ចាស ការបំបែកកូដ ឬការប៉ុនប៉ងព្យាយាមដទៃទៀត ដើម្បីទទួលបានប្រភពស្តីពីកូដរបស់កម្មវិធី។
ទ.ការធ្វើសកម្មភាពដែលបង្ខំឲ្យមានការផ្ទុកទិន្នន័យធំ មិនសមហេតុផល ឬ មិនមានសារៈសំខាន់ នៅលើហេដ្ឋារចនាសម្ព័ន្ធ Hardware និង Software របស់ Angkorauto.com។