Toyota បង្ហាញរថយន្ត Camry ស៊េរីឆ្នាំ ២០១៨ ហើយ

Toyota បង្ហាញរថយន្ត Camry ស៊េរីឆ្នាំ ២០១៨ ហើយ

Toyota បង្ហាញរថយន្ត Camry ស៊េរីឆ្នាំ ២០១៨ ហើយ

icon_calendar ១២ មករា ២០១៧ icon_view ២០៥៣ icon_comment

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Toyota បានដាក់បង្ហាញរថយន្តកំណែប្រែថ្មីម៉ាក Camry ស៊េរីឆ្នាំ ២០១៨ នៅក្នុងពិពណ៌រថយន្ត Detroit ឆ្នាំ ២០១៧នេះ។ រថយន្ត Camry ស៊េរីថ្មីនេះ មានរូបរាងបែបស្ព័រ ដោយមានការរចនាស្អាតប្លែកជាងម៉ូដែលមុនៗ ទាំងផ្នែកខាងក្រៅ និង ខាងក្នុង។
ជាងនេះទៅទៀត រថយន្ត Camry ស៊េរីថ្មីនេះ ត្រូវបានផលិតឡើងពីលោហៈដែលមានសភាពមាំជាងមុន និង បច្ចេកវិទ្យាថ្មីដើម្បីធ្វើឲ្យរថយន្តមានភាពរឹងមាំ ដូចមិនចាំបាច់បន្ថែមទម្ងន់ធ្ងន់ទៅលើរថយន្ត។ Toyota ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដែលល្អប្រសើរជាងម៉ូដែលមុនៗ ដែលមានដូចជា ប្រព័ន្ធព្រមានជាមុនពីគ្រោះថ្នាក់នៅខាងមុខ ប្រព័ន្ធរ៉ាដាចាប់សញ្ញាពេលមានអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ ប្រព័ន្ធកំណត់ល្បឿនរថយន្តឲ្យថេរ ប្រព័ន្ធព្រមានពេលបើកបរខុសគន្លងផ្លូវ ប្រព័ន្ធជំនួយភ្លើងហ្វាដោយស្វ័យប្រវត្តិ និង ពោងខ្យល់សុវត្ថិភាពចំនួន១០ផងដែរ។

 


 

រថយន្ត Camry ត្រូវបានគេចាត់ទុកថា ជាកូនរថយន្តដែលលក់ដាច់ជាងគេបំផុតនៅអាមេរិកសម្រាប់រយៈពេល១៥ឆ្នាំដែលខ្លួនបានដំណើរការ ហើយរថយន្តស៊េរីថ្មីនេះ គឺកំពុងស្ថិតនៅក្នុងជំនាន់ទី៨ហើយ ដែលមានជម្រើសម៉ាស៊ីនចំនួនបីប្រភេទ ដូចជា ម៉ាស៊ីន V4 ទំហំ ២,៥ លីត្រ, ម៉ាស៊ីន V6 ទំហំ ៣,៥ លីត្រ ដែលម៉ាស៊ីនទាំងពីរនេះបំពាក់ដោយប្រអប់លេខអូតូ៨វគ្គ ហើយនិងម៉ាស៊ីនប្រភេទ Hybrid។
អតិថិជន ក៏នឹងអាចជ្រើសរើសកម្រិតគ្រឿងតុបតែងលម្អ (Trim) សម្រាប់រថយន្តចំនួន ៤ ប្រភេទ ដូចជាប្រភេទ LE, XLE, SE និង XSE ខណៈដែលតម្លៃរបស់រថយន្ត Camry ស៊េរីចុងក្រោយនេះ មិនទាន់ត្រូវបានក្រុមហ៊ុន Toyota បង្ហើបឲ្យដឹងនៅឡើយ។

 

 

 

 

 

 

ប្រែសម្រួល៖ សម្បត្តិ

ប្រភព៖ carscoops

ព័ត៌មានដែលទាក់ទង