Audi នឹងបញ្ចេញរថយន្តបើកបរដោយស្វ័យប្រវត្តិនៅក្នុងឆ្នាំ២០២០

Audi នឹងបញ្ចេញរថយន្តបើកបរដោយស្វ័យប្រវត្តិនៅក្នុងឆ្នាំ២០២០

Audi នឹងបញ្ចេញរថយន្តបើកបរដោយស្វ័យប្រវត្តិនៅក្នុងឆ្នាំ២០២០

icon_calendar ១១ មករា ២០១៧ icon_view ៥៣៧ icon_comment

ព្រឹត្តិការណ៍ពិពណ៌គ្រឿងអេឡិចត្រូនិចសម្រាប់អ្នកប្រើប្រាស់ (CES) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Las Vegas កំពុងបង្ហាញឲ្យយើងឃើញនូវអនាគតនៃបច្ចេកវិទ្យារបស់រថយន្ត ដែលបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ កំពុងជាប្រធានបទក្តៅដែលគេកំពុងលើកយកមកពិភាក្សាគ្នា។ នៅក្នុងការអភិវឌ្ឍន៍ថ្មីមួយ ក្រុមហ៊ុនយក្សខាងផ្នែកបច្ចេកវិទ្យា Nvidia បានប្រកាសថាខ្លួនកំពុងរួមកម្លាំងគ្នាជាមួយដៃគូរយៈពេលវែងរបស់ខ្លួន Audi ដើម្បីនាំយកនូវរថយន្តបើកបរដោយស្វ័យប្រវត្តិមកកាន់ទីផ្សារនៅក្នុងឆ្នាំ២០២០។ ភាពជាដៃគូនេះ នឹងធ្វើឲ្យយើងឃើញពីការសហការគ្នារវាងក្រុមហ៊ុនទាំងពីរ ក្នុងការផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ “កម្រិត៤” ដែលរថយន្តនោះអាចបើកបរដោយខ្លួនឯងបានទាំងស្រុង ដោយមិនចាំបាច់មានការគ្រប់គ្រងពីអ្នកបើកបរ។

 


 

ដើម្បីជាសំអាងនៃផ្នត់គំនិតនេះ ក្រុមហ៊ុន Audi បានផលិតនូវរថយន្តប្រភេទ SUV ម៉ាក Q7 ដែលអាចបើកបរដោយខ្លួនឯងបាន យកមកធ្វើការពិសោធន៍ និង បង្អួតខ្លួននៅព្រឹត្តិការណ៍ពិពណ៌គ្រឿងអេឡិចត្រូនិចសម្រាប់អ្នកប្រើប្រាស់ (CES) ឆ្នាំ២០១៧នេះ។ Nvidia បានឲ្យដឹងថា រថយន្ត Q7 នេះ បានរៀនបើកបរដោយខ្លួនឯងក្នុងរយៈពេលត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ ហើយអាចមានសមត្ថភាពបើកបរលើផ្លូវពិបាកៗជាច្រើន ដោយមិនចាំបាច់មានអ្នកបើកបរកាន់ដៃចង្កូត។ រថយន្តនេះ​ អាចដោះស្រាយនូវស្ថានភាពផ្លូវដែលមិនបានព្រៀងទុកដូចជា ការបិទផ្លូវ ការដ្ឋានជួសជុលផ្លូវ និង ការផ្លាស់ប្តូរអាកាសធាតុជាដើម។

 

 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក Tesla ក៏មានផែនការក្នុងការនាំយករថយន្តបើកបរដោយស្វ័យប្រវត្តិ “កម្រិត៤” មកកាន់ទីផ្សារដែរ ក៏ប៉ុន្តែក្រុមហ៊ុននេះ មិនបានធ្វើការបញ្ជាក់ពីពេលវេលាកំណត់ដូចក្រុមហ៊ុន Audi នោះទេ។

 

 

 

 

ប្រែសម្រួល៖ សម្បត្តិ

ប្រភព៖ carbuzz

ព័ត៌មានដែលទាក់ទង