Lamborghini លក់កំពូលរថយន្តបាន ៣.៤៥៧ គ្រឿង បំបែកកំណត់ត្រាលក់ក្នុងឆ្នាំ២០១៦

Lamborghini លក់កំពូលរថយន្តបាន ៣.៤៥៧ គ្រឿង បំបែកកំណត់ត្រាលក់ក្នុងឆ្នាំ២០១៦

Lamborghini លក់កំពូលរថយន្តបាន ៣.៤៥៧ គ្រឿង បំបែកកំណត់ត្រាលក់ក្នុងឆ្នាំ២០១៦

icon_calendar ១១ មករា ២០១៧ icon_view ៦១៥ icon_comment

Lamborghini គឺជាក្រុមហ៊ុនផលិតរថយន្តដែលបានប្រកាសពីកំណត់ត្រាការលក់ក្នុងឆ្នាំ២០១៦ បន្ទាប់ពីក្រុមហ៊ុន Rolls-Royce និង McLaren បានប្រកាសកន្លងមក។ ក្រុមហ៊ុនផលិតកំពូលរថយន្តដែលមូលដ្ឋាននៅប្រទេសអ៊ីតាលីនេះ បានប្រកាសថាខ្លួនលក់បានរថយន្តសរុបចំនួន ៣.៤៥៧ គ្រឿង ទូទាំងសកលលោកក្នុងឆ្នាំ២០១៦ កើនឡើង៧% បើធៀបនឹងឆ្នាំ២០១៥ ដែលលក់បានចំនួន ៣.២៤៥ គ្រឿងនោះ។ នេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុន Lamborghini អាចលក់បានលើសចំនួន ៣.៤០០ គ្រឿង បន្ទាប់ពីការលក់មានការកើនឡើងបន្តបន្ទាប់គ្នាក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ។ លទ្ធផលថ្មីៗនេះ គឺស្មើនឹង ២,៦ ដង ល្អប្រសើជាងលទ្ធផលនៅក្នុងឆ្នាំ២០១០។

 

 

បច្ចុប្បន្ន Lamborghini មានទីតាំងចែកចាយចំនួន ១៣៥ កន្លែង ក្នុង៥០ប្រទេស ជុំវិញពិភពលោក។ សហរដ្ឋអាមេរិក គឺជាទីផ្សាររថយន្តដ៏ធំជាងគេបង្អស់សម្រាប់រថយន្ត Lamborghini ជាមួយនឹងរថយន្តចំនួន ១.០៤១ គ្រឿង បានចុះបញ្ជីក្នុងឆ្នាំ២០១៦ តាមពីក្រោយដោយប្រទេសជប៉ុន អង់គ្លេស អាល្លឺម៉ង់ កាណាដា មជ្ឈឹមបូព៌ា និង ចិន។ ម៉ូដែលដែលពេញនិយម​បំផុតនាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុន គឺម៉ាក Huracan ដែលលក់បានចំនួន ២.៣៥៣ គ្រឿង ក្នុងប្រភេទជារថយន្ត Coupe និង Spyder។ សមាជិកពីរថ្មីទៀត ក៏នឹងចូលរួមជាមួយត្រកូល Huracan នេះដែលនៅក្នុងឆ្នាំ២០១៧នេះ គឺ Huracan Spyder Performante និង Huracan Superleggera ជាមួយនឹងគោលដៅលក់ រំពឹងទុកថានឹងអាចលក់បានចំនួន ២.៥០០ គ្រឿង នៅក្នុងឆ្នាំនេះ។ រថយន្តម៉ាស៊ីនស៊ីឡាំង១២ Aventador ក៏លក់បានកើនឡើងដែរ ពោលគឺលក់បានចំនួន ១.១០៤ គ្រឿងនៅក្នុងឆ្នាំមុន ខណៈដែលក្រុមហ៊ុនលក់បានត្រឹម ១.០០៣ គ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៥។

 

 

 

 

 

 

ប្រែសម្រួល៖ សម្បត្តិ

ប្រភព៖ motor1