Mitsubishi ត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញរថយន្តល្អបំផុតដែលក្រុមហ៊ុនខ្លួនធ្លាប់បានផលិត

Mitsubishi ត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញរថយន្តល្អបំផុតដែលក្រុមហ៊ុនខ្លួនធ្លាប់បានផលិត

Mitsubishi ត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញរថយន្តល្អបំផុតដែលក្រុមហ៊ុនខ្លួនធ្លាប់បានផលិត

icon_calendar ០៩ មករា ២០១៧ icon_view ១៧៧៨ icon_comment

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Mitsubishi បានធ្វើការយកចិត្តទុកដាក់ សម្រិតសម្រាំងយ៉ាងពិសេស ដើម្បីផលិតនូវរថយន្តប្រភេទ Crossover ម៉ូដែលថ្មីមួយ ដែលនឹងត្រូវចេញលក់នៅដើមឆ្នាំក្រោយ។ រថយន្តប្រភេទ Crossover នេះ ទំនងជាមានឈ្មោះថា Evolution ដូចដែលរថយន្តប្រភេទ Sedan ដែលក្រុមហ៊ុនធ្លាប់ផលិតជោគជ័យកន្លងមក ហើយនឹងត្រូវបង្ហាញឲ្យឃើញជាលើកដំបូងក្នុងរយៈពេលពីរបីខែខាងមុខ នៅពិពណ៌រថយន្តទីក្រុងហ្សឺណែវ។

 

 

លោក Don Swearingen នាយករងប្រតិបត្តិ និង ជាប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Mitsubishi Motors នៅអាមេរិកខាងជើង បាននិយាយថា Mitsubishi មានសង្ឃឹមខ្ពស់ទៅលើរថយន្តម៉ូដែលថ្មីដែលក្រុមហ៊ុននឹងដាក់បង្ហាញនាពេលខាងមុខនេះ ខណៈដែលរថយន្ត ត្រូវបានក្រុមហ៊ុនចាត់ទុកថាជារថយន្តដែលល្អបំផុតក្នុងចំណោមរថយន្តដែលក្រុមហ៊ុនធ្លាប់បានផលិត។ រថយន្តនេះ នឹងបំពាក់ដោយម៉ាស៊ីនប្រភេទ Turbocharged ថ្មី  ស៊ីឡាំង ៤ ជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពជាច្រើនទៀត ហើយនិងស្ថិតក្នុងចន្លោះរវាងរថយន្ត Outlander និង Outlander Sport។ លោក Don Swearingen បានបន្តទៀតថា ម៉ាស៊ីន Plug-In Hybrid សម្រាប់រថយន្តម៉ូដែលនេះ នឹងត្រូវបានក្រុមហ៊ុនផលិតតាមក្រោយ។

 

 

Mitsubishi កំពុងព្យាយាមឈរជើងនៅសហរដ្ឋអាមេរិក ប៉ុន្តែការលក់របស់ក្រុមហ៊ុននេះ មានការកើនឡើងជាលំដាប់។ ជាក់ស្តែង ឆ្នាំ ២០១៦ គឺជាឆ្នាំដែលបង្ហាញពីកំណើនការលក់ ៤ ឆ្នាំជាប់ៗគ្នារបស់ក្រុមហ៊ុន ហើយត្រូវបានតំណាងចែកចាយរបស់ក្រុមហ៊ុនបញ្ជាក់ថា ឆ្នាំ ២០១៦ គឺជាឆ្នាំដែលក្រុមហ៊ុនទទួលបានប្រាក់ចំណេញច្រើនបំផុត ចាប់តាំងពីឆ្នាំ ២០០២ មក។ យើងនឹងរង់ចាំមើលទាំងអស់គ្នាថាតើរថយន្តប្រភេទ Crossover ម៉ូដែលថ្មីនោះ នឹងមានរូបរាងស្រស់ស្អាតគួរឲ្យទាក់ទាញប៉ុណ្ណា និង មានលក្ខណៈពិសេសអ្វីខ្លះ។

 

 

 

ប្រែសម្រួល៖ សម្បត្តិ

ប្រភព៖ carbuzz