Volvo បាត់បង់តំណែង រថយន្តលក់ដាច់ជាងគេបំផុត ជាលើកទីមួយ ក្នុងប្រទេសខ្លួន

Volvo បាត់បង់តំណែង រថយន្តលក់ដាច់ជាងគេបំផុត ជាលើកទីមួយ ក្នុងប្រទេសខ្លួន

Volvo បាត់បង់តំណែង រថយន្តលក់ដាច់ជាងគេបំផុត ជាលើកទីមួយ ក្នុងប្រទេសខ្លួន

icon_calendar ០៧ មករា ២០១៧ icon_view ៨៥៣ icon_comment

ជាទូទៅ មិនមានមនុស្សច្រើនទេដែលចាប់អារម្មណ៍ទៅលើទីផ្សាររថយន្តរបស់ប្រទេសស៊ុយអែត ដោយសារតែវាមានទំហំតូចខ្លាំង បើធៀបនឹងទីផ្សាររថយន្តជាច្រើនទៀតនៅលើពិភពលោក។ ប៉ុន្តែ រឿងដែលចេញផ្សាយដោយសារព័ត៌មាន BBC នេះ ពិតជាធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកតាមដានព័ត៌មានរថយន្ត។ យោងទៅតាម BBC រថយន្តដែលលក់ដាច់ជាងគេបំផុតនៅក្នុងប្រទេសស៊ុយអែតកាលពីឆ្នាំទៅ (២០១៦) គឺជារថយន្តម៉ាក Volkswagen Golf។ នេះគឺជារឿងដ៏គួរឲ្យកត់សម្គាល់មួយ ព្រោះអស់រយៈពេល ៥៤ ឆ្នាំហើយដែលក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសស៊ុយអែត Volvo បានកាន់កាប់តំណែងនេះ។

 


 

ក្នុងចំណោមរថយន្តថ្មីចំនួន ៣៧២.០០០ គ្រឿង ដែលបានលក់ចេញនៅក្នុងប្រទេសស៊ុយអែត ក្នុងឆ្នាំ ២០១៦, មាន ៥,៩% (២១.៩៤៨ គ្រឿង) គឺជារថយន្តម៉ាក Volkswagen Golf។ ចំនួននេះ គឺគ្រប់គ្រាន់ក្នុងការផ្តួលរថយន្តដែលជាផលិតផលចុងក្រោយរបស់ក្រុមហ៊ុន Volvo ដែលរួមមានរថយន្តម៉ាក V70, S90 និង V90 រួមបញ្ចូលគ្នា លក់បានត្រឹមតែចំនួន ៥,៧% (២១.២០៤ គ្រឿង) ប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០១៦។

 

 

BBC បានលើកឡើងថា ការបញ្ឈប់ការផលិតរថយន្តម៉ាក V70 ដែលជារថយន្តពេញនិយមបំផុតនៅក្នុងប្រទេសស៊ុយអែតសម្រាប់រយៈពេលពីរទស្សវត្សរ៍មកនេះ គឺជាឱកាសក្នុងការធ្វើឲ្យមានការកើនឡើងនៃរថយន្តម៉ាក Volkswagen Golf នៅក្នុងឆ្នាំ ២០១៦។ ហេតុផលមួយទៀតនោះ គឺទំនងជាដោយសារតែ Volvo បានធ្វើការកែប្រែចលនាទីផ្សាររបស់ខ្លួន ដោយបានដាក់បញ្ចូលរថយន្តរបស់ខ្លួនទៅជាប្រភេទរថយន្តប្រណិត ហើយធ្វើការដំឡើងថ្លៃរថយន្ត ជាហេតុបណ្តាលឲ្យជនជាតិស៊ុយអែតងាកមកទិញរថយន្តដែលមានតម្លៃថោកជាងវិញ។

 

 

 

ប្រែសម្រួល៖ សម្បត្តិ

ប្រភព៖ carbuzz