រថយន្តដែលលក់ដេញថ្លៃបានតម្លៃថ្លៃជាងគេបំផុតទាំង១១ នៅក្នុងឆ្នាំ២០១៦

រថយន្តដែលលក់ដេញថ្លៃបានតម្លៃថ្លៃជាងគេបំផុតទាំង១១ នៅក្នុងឆ្នាំ២០១៦

រថយន្តដែលលក់ដេញថ្លៃបានតម្លៃថ្លៃជាងគេបំផុតទាំង១១ នៅក្នុងឆ្នាំ២០១៦

icon_calendar ០៦ មករា ២០១៧ icon_view ៨៦០ icon_comment

យុគសម័យបច្ចុប្បន្ន គឺគេពេញនិយមនូវរថយន្តទំនើបៗ ស៊េរីថ្មីៗ ដែលផលិតឡើងដោយក្រុមហ៊ុន Bugatti, Aston Marting, និង McLaren ជាដើម ដែលជារថយន្តមានតម្លៃថ្លៃៗរហូតដល់រាប់ម៉ឺនរាប់លានដុល្លារឯណោះ។ ប៉ុន្តែក៏នៅមានមនុស្សសំបូរទ្រព្យស្តុកស្តមមួយចំនួន ចូលចិត្តរថយន្តបែបបុរាណ សម័យមុនៗ ដែលធ្វើឲ្យពួកគេនឹកដល់អតីតកាលរបស់ខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យក្រុមហ៊ុន Gooding & Company និង ក្រុមហ៊ុន RM Sotheby ដាក់លក់ដេញថ្លៃរថយន្តបែបបុរាណជាច្រើន ដែលគិតរួមបញ្ចូលគ្នាទទួលបានទឹកប្រាក់ដល់ទៅ ៦០៦ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០១៦ កន្លងទៅ។ ចំនួនទឹកប្រាក់នេះ ច្រើនជាង GDP របស់ប្រទេសដែនកោះ Dominica ដល់ទៅ ៨៥ លានដុល្លារឯណោះ។
ក្នុងចំណោមរថយន្តទាំងអស់នោះ រថយន្តម៉ាក Ferrari 335 Sport Scaglietti ស៊េរីឆ្នាំ ១៩៥៧ ត្រូវបានដាក់លក់ដេញថ្លៃបានតម្លៃថ្លៃជាងគេ ពោលគឺដល់ទៅតម្លៃ ៣៥,៧ លានដុល្លារ នៅក្នុងទីក្រុងប៉ារីស។ ចង់ដឹងថាមានរថយន្តណាបន្ថែមទៀត សូមទស្សនាដូចខាងក្រោម៖

 

១. រថយន្តម៉ាក Ferrari 335 Sport Scaglietti ស៊េរីឆ្នាំ ១៩៥៧ ៖ លក់បានក្នុងតម្លៃ ៣៥,៧ លានដុល្លារ

 

 

២. រថយន្តម៉ាក Jaguar D-Type ស៊េរីឆ្នាំ ១៩៥៥ ៖ លក់បានក្នុងតម្លៃ ២១,៨ លានដុល្លារ

 

 

៣. រថយន្តម៉ាក Alfa Romeo 8C 2900B Lungo Spider ស៊េរីឆ្នាំ ១៩៣៩ ៖ លក់បានក្នុងតម្លៃ ១៩,៨ លានដុល្លារ

 

 

៤. រថយន្តម៉ាក Ferrari 250 GT LWB California Spider Competizione ស៊េរីឆ្នាំ ១៩៥៩ ៖ លក់បានក្នុងតម្លៃ ១៨,២ លានដុល្លារ

 

 

៥. រថយន្តម៉ាក Ferrari 250 GT SWB California Spider ស៊េរីឆ្នាំ ១៩៦១ ៖ លក់បានក្នុងតម្លៃ ១៧,២ លានដុល្លារ

 

 

៦. រថយន្តម៉ាក Shelby 260 Cobra “CSX 2000” ស៊េរីឆ្នាំ ១៩៦២ ៖ លក់បានក្នុងតម្លៃ ១៣,៨ លានដុល្លារ

 

 

៧. រថយន្តម៉ាក Ferrari 250 GT SWB Berlinetta Competizione ស៊េរីឆ្នាំ ១៩៦០ ៖ លក់បានក្នុងតម្លៃ ១៣,៥ លានដុល្លារ

 

 

៨. រថយន្តម៉ាក Alfa Romeo 8C 2300 Monza ស៊េរីឆ្នាំ ១៩៣៣ ៖ លក់បានក្នុងតម្លៃ ១២ លានដុល្លារ

 

 

៩. រថយន្តម៉ាក Bugatti Type 55 Roadster ស៊េរីឆ្នាំ ១៩៣២ ៖ លក់បានក្នុងតម្លៃ ១០,៤ លានដុល្លារ

 

 

១០. រថយន្តម៉ាក Mercedes-Benz 540 K Special Roadster ស៊េរីឆ្នាំ ១៩៣៧ ៖ លក់បានក្នុងតម្លៃ ៩,៩ លានដុល្លារ   

 

 

១១. រថយន្តម៉ាក Bugatti Type 57SC Sport Tourer ស៊េរីឆ្នាំ ១៩៣៧ ៖ លក់បានក្នុងតម្លៃ ៩,៧ លានដុល្លារ