Trump គំរាមបង្កើនពន្ធនាំចូល ប្រសិនបើ Toyota ផលិតរថយន្តនៅម៉ិចសិចកូ ដើម្បីលក់មកអាមេរិក

Trump គំរាមបង្កើនពន្ធនាំចូល ប្រសិនបើ Toyota ផលិតរថយន្តនៅម៉ិចសិចកូ ដើម្បីលក់មកអាមេរិក

Trump គំរាមបង្កើនពន្ធនាំចូល ប្រសិនបើ Toyota ផលិតរថយន្តនៅម៉ិចសិចកូ ដើម្បីលក់មកអាមេរិក

icon_calendar ០៦ មករា ២០១៧ icon_view ២៣២២ icon_comment

ប្រធានាធិបតីអាមេរិកដែលបានជាប់ឆ្នោតកាលពីពេលកន្លងទៅ លោក Donald Trump បាននិយាយថា ក្រុមហ៊ុនជប៉ុន Toyota នឹងប្រឈមមុខនឹងពន្ធនាំចូលដ៏ច្រើន ប្រសិនបើក្រុមហ៊ុននោះ នៅ តែបន្តផលិតរថយន្ត Corolla នៅម៉ិចសិចកូ ដើម្បីយកមកលក់នៅសហរដ្ឋអាមេរិកនោះ។



ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកដូចជាក្រុមហ៊ុន Ford និង GM ជាដើម ត្រូវបានទទួលនូវការរិះគន់យ៉ាងខ្លាំងរួចមកហើយពីសំណាក់លោក Donald Trump ខណៈដែលក្រុមហ៊ុនទាំងនោះ ធ្វើការផលិតរថយន្តនៅក្រៅសហរដ្ឋអាមេរិក ក្នុងគោលបំណងចង់កាត់បន្ថយថ្លៃចំណាយ និង ធ្វើឲ្យរថយន្តមានតម្លៃទាប។

ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បាននិយាយថា ក្រុមហ៊ុនមិនទាន់មានផែនការភ្លាមៗក្នុងការបញ្ឈប់ការផលិតរថយន្តនៅក្នុងប្រទេសម៉ិចសិចកូនោះទេ។ ក្រុមហ៊ុន នឹងធ្វើការ ពិចារណាទៅលើជម្រើសសមស្របណាមួយ ដើម្បីសម្របទៅតាមគោលនយោបាយដែលដាក់ចេញដោយប្រធានាធិបតីដែលនឹងឡើងកាន់តំណែងនាពេលឆាប់ៗខាងមុខនេះ។ ក្រុមហ៊ុន Toyota នៅអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដែលលើកឡើងថា “កម្រិតនៃការផលិត និង ការផ្តល់ការងារធ្វើរបស់ក្រុមហ៊ុន Toyota នៅអាមេរិក នឹងមិនត្រូវបានកាត់បន្ថយ ដោយសារតែរោងចក្របង្កើតថ្មីនៅម៉ិចសិចកូនោះទេ។ ក្រុមហ៊ុន មានរោងចក្រផលិតរថយន្ត ១០ កន្លែងនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Toyota ទន្ទឹងរង់ចាំធ្វើការសហការជាមួយរដ្ឋបាល របស់លោក Trump ដើម្បីបម្រើប្រយោជន៍របស់អ្នកប្រើប្រាស់ និង ឧស្សាហកម្មរថយន្តទាំងមូល។”

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ លោក Trump បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Twitter ដែលធ្វើឲ្យក្រុមហ៊ុន Ford កែប្រែការសម្រេចចិត្តរបស់ខ្លួន ដោយរំសាយចោលនូវផែន ការបង្កើតរោងចក្រនៅម៉ិចសិចកូដែលត្រូវចំណាយទឹកប្រាក់អស់ប្រមាណ ១,៦ ប៊ីលានដុល្លារ ហើយងាកមកពង្រីកប្រតិបត្តិការរបស់ខ្លួននៅសហរដ្ឋអាមេរិកជំនួសវិញ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅអាមេរិកខាងជើង (NAFTA) និង តម្លៃកម្លាំងពលកម្មទាប បានធ្វើឲ្យមានការទាក់ទាញជាខ្លាំងចំពោះក្រុមហ៊ុនផលិតរថយន្ត ក្នុងការចង់បង្កើតរោងចក្រផលិត រថយន្តនៅម៉ិចសិចកូ សម្រាប់ធ្វើការលក់ចេញទៅសហរដ្ឋអាមេរិក។ ប៉ុន្តែលោក Donald Trump បាននិយាយថា លោកចង់បញ្ឈប់នូវការអនុវត្តនេះ ដោយសារតែវាធ្វើឲ្យបាត់បង់ការងារជា ច្រើនសម្រាប់ពលរដ្ឋអាមេរិក។

ប្រែសម្រួល៖ សម្បត្តិ
ប្រភព៖ bbc