ប្លែកភ្នែកជាមួយនឹង Lamborghini Aventador បិតស្គុតពណ៌ទឹកមាសចាំងភ្លឺ

ប្លែកភ្នែកជាមួយនឹង Lamborghini Aventador បិតស្គុតពណ៌ទឹកមាសចាំងភ្លឺ

ប្លែកភ្នែកជាមួយនឹង Lamborghini Aventador បិតស្គុតពណ៌ទឹកមាសចាំងភ្លឺ

icon_calendar ០៥ មករា ២០១៧ icon_view ៤៧៩ icon_comment

ធ្លាប់ឆ្ងល់ទេ ថាតើគេធ្វើយ៉ាងដូចម្តេចទើបអាចបិតស្គុតបានយ៉ាងល្អពិសេសទៅលើរថយន្ត ជាពិសេសទៅលើកំពូលរថយន្តនោះ? ក្រុមហ៊ុនឯកទេសខាងបិតស្គុតរថយន្ត Custom Wrap Design (CWD) នៅក្នុងទីក្រុងម៉ៃអាមី បានសម្រេចចិត្តចែករំលែកនូវផ្នែកខ្លះៗនៃដំណើរការ ដែលពាក់ព័ន្ធទៅនឹងការបិតស្គុតរថយន្ត Lamborghini Aventador ប្រភេទដំបូលបើកបិទបាន ឲ្យទៅជាពណ៌ទឹកមាសដ៏ភ្លឺចែងចាំង ស្អាតប្លែកភ្នែក។

 

 

ការបិតស្គុតផ្នែកខាងក្រៅនៃកំពូលរថយន្តរបស់អ៊ីតាលីមួយនេះ ទាមទារឲ្យដៃនឹងមែនទែន ហើយនៅពេលដែលធ្វើការបិតរួចរាល់ហើយ វាមិនត្រឹមតែភ្លឺចាំងនោះទេ ប៉ុន្តែថ្នាំពណ៌ហ្ស៊ីនរបស់រថយន្ត ក៏នឹងត្រូវបានការពារពីដុំថ្មតូចៗ និង ធូលីតូចល្អិតដទៃទៀត ដែលនឹងមកប៉ះផ្ទាល់ជាមួយរថយន្ត នៅពេលធ្វើការបើកបរលើដងផ្លូវផងដែរ។

 

រឿងដែលល្អបំផុតនោះ គឺថានៅពេលដែលបកស្គុតចេញ វាមិនមានការប៉ះពាល់ដល់ថ្នាំពណ៌ដែលមានតម្លៃថ្លៃរបស់កំពូលរថយន្តនេះនោះទេ ហើយតម្លៃរថយន្តដ៏កម្រនេះនៅលើទីផ្សាររថយន្តមួយទឹក ក៏មិនមានផលប៉ះពាល់ដែរ។
គួរបញ្ជាក់ផងដែរថា ជាធម្មតា រថយន្ត Lamborghini Aventador ប្រភេទដំបូលបើកបិទបាននេះ មានតម្លៃជាង ៣០០.០០០ ដុល្លារ ហើយខ្លះទៀតអាចនឹងលក់ក្នុងតម្លៃដល់ទៅ ៤០០.០០០ ដុល្លារឯណោះ។​

 

ប្រែសម្រួល៖ សម្បត្តិ

ប្រភព៖ carscoops