Kia Picanto ជំនាន់ថ្មី នឹងបង្ហាញខ្លួនជាផ្លូវការនៅពិពណ៌រថយន្តទីក្រុងហ្សឺណែវ

Kia Picanto ជំនាន់ថ្មី នឹងបង្ហាញខ្លួនជាផ្លូវការនៅពិពណ៌រថយន្តទីក្រុងហ្សឺណែវ

Kia Picanto ជំនាន់ថ្មី នឹងបង្ហាញខ្លួនជាផ្លូវការនៅពិពណ៌រថយន្តទីក្រុងហ្សឺណែវ

icon_calendar ០៥ មករា ២០១៧ icon_view ១១៩៧ icon_comment

ក្រុមហ៊ុនផលិតរថយន្ត Kia បានបង្ហាញនូវរូបភាពផ្លូវការលើកដំបូង និង ព័ត៌មានមួយចំនួនស្តីពីរថយន្តម៉ាក Picanto ជំនាន់ថ្មី ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងពេលពីរបីខែខាងមុខ ក្នុងព្រឹត្តិការណ៍ពិពណ៌រថយន្តទីក្រុងហ្សឺណែវ ឆ្នាំ២០១៧នេះ។

 

 

រូបភាពនេះ ត្រូវបានគូរឡើងដោយក្រុមរចនាម៉ូដរបស់ក្រុមហ៊ុននៅក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ និង នៅក្នុងទីក្រុង Namyang ប្រទេសកូរ៉េខាងត្បូង។ រថយន្តប្រភេទ Hatchback ខ្នាតតូចនេះ នឹងបង្ហាញខ្លួនជាមួយនឹងរូបរាងថ្មី ហើយប្រវែងបណ្តោយគម្លាតកង់រថយន្ត នឹងវែងជាងមុន ០,៥៩ អ៊ីញ ខណៈដែលតួខ្លួននៅរក្សាប្រវែង ១៤១,៥ អ៊ីញ ដូចរថយន្តជំនាន់មុនៗដដែល។

 

 

ពណ៌របស់រថយន្តមើលទៅមានសភាពរស់រវើកជាងមុន ហើយផ្ទៃខាងក្នុងនៃរថយន្ត ក៏បានធ្វើការកែប្រែបន្តិចបន្តួចផងដែរ ដោយមានបន្ថែមនូវមុខងារពិសេសៗ ប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយ, ប្រព័ន្ធផ្តល់ព័ត៌មានថ្មីប្រើប្រាស់អេក្រង់ Touchscreen ជាមួយនឹងការរចនាបែបផុសចេញបន្តិច, ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ, ដៃចង្កូតមានមុខងារច្រើន, កៅអីខាងមុខមានប្រព័ន្ធកម្តៅ, Ports សម្រាប់ដោត AUX និង​ USB រួមនិងកៅអីស្បែកដ៏ល្អប្រណិត។

 

 

ក្រៅពីការបន្ថែមនូវបច្ចេកវិទ្យាថ្មី Kia ក៏បានលើកឡើងផងដែរថា ទំហំផ្នែកខាងក្នុងនៃរថយន្ត និង កន្លែងសម្រាប់ផ្ទុកឥវ៉ាន់អ្នកដំណើររបស់រថយន្ត Picanto ជំនាន់ថ្មីនេះ នឹងមានទំហំធំជាងមុន មានផាសុកភាពជាងមុន ដែលអាចប្រជែងនឹងរថយន្តរបស់ក្រុមហ៊ុនដទៃទៀតបាន។

 

 

ព័ត៌មានលម្អិតទាំងស្រុងសម្រាប់រថយន្ត Kia Picanto ជំនាន់ថ្មីនេះ នឹងត្រូវបង្ហាញឲ្យដឹងនៅខែមីនាខាងមុខ នៅពេលកូនរថយន្តសម្រាប់បើកបរក្នុងក្រុងមួយនេះ បង្ហាញខ្លួននៅក្នុងពិពណ៌រថយន្តទីក្រុងហ្សឺណែវ ប្រទេសស្វីស។

 

ប្រែសម្រួល៖ សម្បត្តិ

ប្រភព៖ carscoops