The Rock ទិញរថយន្ត Ford Explorer ថ្មីសន្លាងមួយគ្រឿងជូនឪពុករបស់ខ្លួន

The Rock ទិញរថយន្ត Ford Explorer ថ្មីសន្លាងមួយគ្រឿងជូនឪពុករបស់ខ្លួន

The Rock ទិញរថយន្ត Ford Explorer ថ្មីសន្លាងមួយគ្រឿងជូនឪពុករបស់ខ្លួន

icon_calendar ០៤ មករា ២០១៧ icon_view ៤០១៥ icon_comment

កំពូលតារាភាពយន្តក្នុងរឿងល្បី Fast & Furious និង ជាអ្នកកីឡាកាសអាជីព Dwayne Johnson ហៅ The Rock បានធ្វើឲ្យឪពុករបស់ខ្លួនភ្ញាក់ផ្អើល ដោយបានទិញរថយន្ត Ford Explorer ថ្មីសន្លាងមួយគ្រឿងជូនគាត់ សម្រាប់ថ្ងៃបុណ្យណូអែល។ 
The Rock បានបង្ហោះរូបភាពមួយសន្លឹកដែលមានរូបខ្លួន ជាមួយនឹងឪពុករបស់ខ្លួន ឈរនៅពីមុខរថយន្ត Ford Explorer ថ្មីនោះ ទៅក្នុងបណ្តាញសង្គម Instagram ដែលមានអ្នកតាមមើល (Follower) រហូតដល់ជាង ៧៤ លាននាក់ ហើយបាននិយាយពីកុមារភាពរបស់ឪពុកខ្លួន។

 

 

The Rock បានសរសេរថា “ឪពុករបស់ខ្ញុំ Ricky Johnson គឺជាមនុស្សដែលសន្សំសំចៃណាស់។ គាត់តែងតែសន្សំសំចៃគ្រប់ពេលវេលាទាំងអស់។ គាត់មិនដែលសុំអ្វីពីខ្ញុំច្រើននោះទេ ហើយអស់រយៈពេលជាច្រើនឆ្នាំមកនេះ គាត់កម្រត្រូវការរបស់អ្វីណាស់។”
រថយន្ត Ford Explorer នេះ មានតម្លៃប្រហែល ៣២.០០០ ដុល្លារ​ ហើយនេះមិនមែនជារថយន្តទីមួយដែល The Rock បានទិញសម្រាប់សមាជិកគ្រួសាររបស់គាត់នោះទេ ខណៈដែលកាលពីមួយឆ្នាំមុន តារាល្បីឈ្មោះបោះសំឡេងមួយនេះ បានធ្វើឲ្យលោកពូរបស់ខ្លួន Tonga ដែលជាអ្នកកីឡាកាសល្បីឈ្មោះមួយរូបផងនោះ មានការភ្ញាក់ផ្អើល ជាមួយនឹងការទិញជូននូវរថយន្តម៉ាក Ford F-150 ថ្មីសន្លាងមួយគ្រឿង ដែលមានតម្លៃដល់ទៅជាង ៦០.០០០ ដុល្លារ។

 

កាដូសម្រាប់លោកពូរបស់ខ្លួននោះ គឺដើម្បីសម្តែងនូវការដឹងគុណរបស់ខ្លួន ចំពោះគាត់ដែលបានឲ្យ The Rock ខ្ចីខោខ្លីដើម្បីពាក់ឡើងវាយកីឡាកាស កាលពីជាង ២០ ឆ្នាំមុន នៅពេលដែល The Rock ក្រខ្លាំងមែនទែន រហូតដល់មិនមានលុយដើម្បីទិញខោខ្លីសម្រាប់ខ្លួន​ឯង។

 

ប្រែសម្រួល៖ សម្បត្តិ

ប្រភព៖ carscoops