Honda ចាប់ផ្តើមផលិតរថយន្ត CR-V ស៊េរីឆ្នាំ 2017 ហើយ

Honda ចាប់ផ្តើមផលិតរថយន្ត CR-V ស៊េរីឆ្នាំ 2017 ហើយ

Honda ចាប់ផ្តើមផលិតរថយន្ត CR-V ស៊េរីឆ្នាំ 2017 ហើយ

icon_calendar ២៤ ​វិច្ឆិកា ២០១៦ icon_view ២៤៦៣ icon_comment

ក្រុមហ៊ុន Honda បានធ្វើការប្រកាសចាប់ផ្តើមផលិតរថយន្ត CR-V ស៊េរីឆ្នាំ 2017 ជាសកល នៅក្នុងរោងចក្រ East Liberty Auto ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។ រថយន្ត Honda CR-V ម៉ូដែលចុងក្រោយគេនេះ នឹងមានវត្តមានក្នុងទីផ្សារអាមេរិកនៅក្នុងរដូវរងារនេះ ដោយបំពាក់ដោយម៉ាស៊ីនសាំង Turbocharged ទំហំ 1.5 លីត្រជាលើកដំបូង ដែលបង្កើតបានជាកម្លាំង 190 សេះ។ 

 

 

គួរកត់សម្គាល់ផងដែរថា នេះក៏ជាលើកទីមួយដែរ ដែលរោងចក្ររបស់ Honda នៅក្នុងរដ្ឋ Ohio មួយនេះបាននាំមុខគេក្នុងការផលិតរថយន្ត មុនពេលរោងចក្រដទៃទៀតទូទាំងពិភពលោករបស់ Honda ដូចគ្នាចាប់ផ្តើមផលិតដែរនោះ។ បច្ចុប្បន្ន រោងចក្រនេះបានផ្តល់ការងារឲ្យបុគ្គលិកចំនួន 2,350 នាក់ និង អាចមានសមត្ថភាពផលិតរថយន្តបានចំនួន 240,000 គ្រឿងក្នុងមួយឆ្នាំ។ ឆាប់ៗនេះ ក្រុមហ៊ុន Honda ក៏នឹងផលិតរថយន្ត CR-V ស៊េរីឆ្នាំ 2017 នេះនៅក្នុងរោងចក្រពីរបន្ថែមទៀតផងដែរ ដែលមានទីតាំងនៅក្នុងរដ្ឋ Indiana និងនៅក្នុងប្រទេសកាណាដា។

 

 

Honda CR-V ម៉ូដែលថ្មីនេះ នឹងមានរចនាបថកាន់តែស្រស់ស្អាតជាងមុន ដោយយកលំនាំនៃការរចនាតាមរថយន្ត Honda Civic ម៉ូដែលចុងក្រោយ។ នៅខាងក្នុង មានប្រព័ន្ធផ្តល់ព័ត៌មានថ្មី សម្ភារៈគុណភាពល្អជាងមុន និង កាន់តែសំខាន់ជាងនេះទៅទៀត គឺរថយន្តនេះមានទំហំធំទូលាយ សម្រាប់អ្នកធ្វើដំណើរ និង សម្រាប់ផ្ទុកឥវ៉ាន់បានច្រើនផងដែរ។ គេរំពឹងថា ក្រុមហ៊ុន Honda នឹងបង្ហាញនូវព័ត៌មានលម្អិតពេញអំពីរថយន្ត Honda CR-V ស៊េរីឆ្នាំ 2017 នេះនៅពេលឆាប់ៗនេះ។   

 

 

ប្រែសម្រួល៖​ សម្បត្តិ

ប្រភព៖ carscoops