Nissan Sentra NISMO នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងពិពណ៌រថយន្ត LA

Nissan Sentra NISMO នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងពិពណ៌រថយន្ត LA

Nissan Sentra NISMO នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងពិពណ៌រថយន្ត LA

icon_calendar ២៨ តុលា ២០១៦ icon_view ២០៤៦ icon_comment

ប្រភពពីក្រុមហ៊ុន Nissan បានឲ្យដឹងថា រថយន្ត Sentra NISMO នឹងចាប់បង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិពណ៌រថយន្ត Los Angeles ឆ្នាំ 2016 នេះ។ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ បានបង្ហាញជាប្រភេទរថយន្តគំរូរបស់ Sentra NISMO នេះម្តងរួចមកហើយកាលពីបីឆ្នាំមុន ហើយឥឡូវនេះរថយន្តគំរូនោះបានក្លាយជារថយន្តពិតហើយ។ មិនមានព័ត៌មានដទៃទៀតដែលត្រូវបានបង្ហាញឲ្យដឹងនៅឡើយ ប៉ុន្តែរថយន្តនេះទំនងជាមានលក្ខណៈដូចគ្នាច្រើនទៅនឹងរថយន្តគំរូកាលពីបីឆ្នាំមុន ដែលមានន័យថាវានឹងអាចបំពាក់ដោយម៉ាស៊ីនដូចគ្នាទៅនឹងរថយន្តម៉ាក Juke NISMO RS។ 

 

 

រថយន្តគំរូ Sentra NISMO បំពាក់ដោយម៉ាស៊ីន Turbocharged ស៊ីឡាំងបួន ទំហំ 1.8 លីត្រ ដែលមានកម្លាំង 240 សេះ។ រថយន្តគំរូនេះផងដែរ ក៏បានប្រើប្រាស់ប្រអប់លេខដៃ 6 វគ្គ ដែលបញ្ចូនកម្លាំងទៅកង់ខាងមុខនៃរថយន្ត។ កាលពីបីឆ្នាំមុន លក្ខណៈពិសេសទាំងនេះមើលទៅដូចជាល្អ ហើយមកដល់ពេលបច្ចុប្បន្នក៏វាមិនអន់ណាស់ណាដែរ ខណៈដែលក្រុមហ៊ុន Nissan នឹងធ្វើការកែប្រែបន្ថែមបន្តិចបន្តួច ជាពិសេសគឺទៅលើកម្លាំងម៉ាស៊ីន និង រូបរាងខាងក្រៅ។ 

 

 

គេអាចស្មានដឹងថា តម្លៃរបស់រថយន្តនេះអាចនឹងទទួលយកបាន គឺប្រហាក់ប្រហែលទៅនឹងតម្លៃរបស់រថយន្ត Honda Civic Si ដែលនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិពណ៌រថយន្តខាងលើដែរ។ 

 

 

 

 

ប្រែសម្រួល៖​ សម្បត្តិ

ប្រភព៖ carbuzz