អំពីយើង

Company

Angkorauto ផ្តល់ជូននូវពត៌មានរបស់រថយន្តតាមរយៈអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ www.angkorauto.com។បេសកម្មក្រុមហ៊ុនរបស់យើង គឺដើម្បីផ្តល់ជូនលោកអ្នកនូវដំណោះស្រាយតាម Onlineសម្រាប់ការទិញ និង លក់រថយន្តថ្មី និង មួយទឹកដែលមានលិខិតបញ្ជាក់ត្រឹមត្រូវ។ គេហទំព័រនេះ មានបំណងជួយសម្រួលដល់កន្លែងចែកចាយរថយន្តនៅក្នុងប្រទេសកម្ពុជា និង ម្ចាស់អាជីវកម្មដែលមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួនតាមរយៈគេហទំព័រដ៏ល្បីល្បាញនេះ។

គេហទំព័រនេះ ត្រូវបានរចនាឡើងទៅតាមតម្រូវការរបស់អតិថិជន ខណៈដែលគេហទំព័ររបស់យើង នឹងផ្តល់ជូននូវភាពងាយស្រួលក្នុងការត្រួតពិនិត្យដំណើរការនៃការទិញ លក់រថយន្តតាមប្រព័ន្ធអេឡិចត្រូនិច ហើយនិងងាយស្រួលជាងមុនក្នុងការស្វែងរករថយន្តថ្មី ឬ មួយទឹកដែលផ្តល់ផលប្រយោជន៍ដល់លោកអ្នក។ វា គឺជាវិធីសាស្រ្តល្អជាងគេសម្រាប់អ្នកទិញរថយន្តតាម Online ទាំងអស់ ដែលវាផ្តល់ជូននូវពត៌មានជាក់លាក់ ងាយស្រួលយល់ សម្រាប់អ្នកប្រើប្រាស់ និង អ្នកជំនាញ ដើម្បីសម្រួលដល់អ្នកទិញ ថាតើគួរតែទិញរថយន្តអ្វី គួរទិញនៅកន្លែងណា និងគួរទិញក្នុងតម្លៃប៉ុន្មានសម្រាប់រថយន្តដែលខ្លួនចង់បាន។

ជាមួយនឹងពត៌មានស្តីអំពីតម្លៃជាក់លាក់ ការពិនិត្យឲ្យយោបល់ពីកន្លែងចែកចាយ រូបភាព វីដេអូ មាតិកានៃការបោះពុម្ពផ្សាយមិនលំអៀង និង បណ្តុំនៃរថយន្តថ្មី និង មួយទឹកជាច្រើន, Angkor Auto អាចឲ្យអ្នកទិញត្រួតពិនិត្យពីដំណើរការនៃការទិញរបស់ពួកគេ ជាមួយនឹងពត៌មានដែលចាំបាច់ក្នុងការសម្រេចចិត្តទិញប្រកបដោយទំនុកចិត្តខ្ពស់។ វាមិនអីទេប្រសិនបើលោកអ្នកមិនប្រាកដក្នុងចិត្តថាត្រូវទិញរថយន្តប្រភេទណា, Angkor Auto នឹងអនុញ្ញាតឲ្យលោកអ្នកស្រាវជ្រាវ និង ប្រៀបធៀបរថយន្តទាំងថ្មី និង មួយទឹក ដែលមានលិខិតបញ្ជាក់ត្រឹមត្រូវ ដោយស្វែងរកមើល តួខ្លួនរថយន្ត កុងទ័រចំងាយផ្លូវដែលបានបើកបរ តម្លៃ និងលក្ខណៈវិនិច្ឆ័យជាច្រើនផ្សេងទៀត។

Angkorauto.com គឺជាគេហទំព័រតែមួយគត់ ដែលមានបញ្ជីរថយន្តល្អៗពីកន្លែងចែកចាយ និង ម្ចាស់រថយន្តឯកជន។ យើងផ្តល់ជូននូវរថយន្តសម្រាំងពិសេសៗជាច្រើន។ ខណៈដែល Angkor Auto ផ្តល់ជូននៅជម្រើសរថយន្តជាច្រើន លោកអ្នកអាចងាយស្រួលពិនិត្យមើល តាមរយៈការស្រាវជ្រាវ និង ប្រៀបធៀបតម្លៃរបស់រថយន្តនីមួយៗ និង ជ្រើសរើសរថយន្តដែលលោកអ្នកចង់បាន ដោយធ្វើការទិញតាមប្រព័ន្ធអេឡិចត្រូនិចនៅលើគេហទំព័រនេះ។

គោលបំណងគេហទំព័រ Angkor Auto

About Us Sell

សេចក្តីប្រកាសនៃលក់ដ៏ជាក់លាក់របស់ Angkor Auto

  • បើកចំហរសម្រាប់ការលក់ និង ទិញរថយន្តគ្រប់ប្រភេទ
  • គិតពីរថយន្តនៅក្នុងប្រទេសកម្ពុជា គិតដល់ Angkor Auto
  • ស្វែងរករថយន្តដែលលោកអ្នកពេញចិត្តបានយ៉ាងឆាប់រហ័ស
  • ធ្វើឲ្យការដោះដូររថយន្តមានភាពងាយស្រួល ឆាប់រហ័ស និង ចំណេញ
  • មានក្រុមលក់ដោយផ្ទាល់
  • ការលក់តាម Online
About Us Offer

ការផ្តល់ជូនយ៉ាងពិសេសរបស់ Angkor Auto

  • យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម
  • ការលក់ដោយផ្ទាល់
  • យុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយ
  • ការធ្វើទីផ្សារពីចំងាយ
  • យុទ្ធសាស្រ្តជំនួយដល់ការលក់
  • យុទ្ធសាស្រ្តជំរុញការលក់
About Us Customer

ទាក់ទាញអតិថិជនដោយការផ្តល់ជូនសំខាន់ៗ រួមមាន៖

  • យើងផ្តល់ជូនដល់កន្លែងចែកចាយរថយន្តនូវទម្រង់ផ្សព្វផ្សាយងាយស្រួល ក្នុងលក្ខខណ្ឌនៃគេហទំព័រ Angkor Auto
  • យើងផ្តល់ជូននូវកម្មវិធីទូរស័ព្ទ ទាំង Android និង iOS ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់បច្ចេកវិទ្យាខ្ពស់រាប់លានអ្នក
  • យើងផ្តល់ជូននូវការផ្សព្វផ្សាយនៅលើគេហទំព័រ